Serey is utilizing Blockchain technology

អំពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)

សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៨ ខែសីហា ឆ្នាំ១៩៦៧ ក្នុង​ទី​ក្រុង​បាងកក ប្រទេសថៃ ដោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទី​ក្រុង​បាងកកដោយ​បិតា​ស្ថាបនិក​របស់​អាស៊ាន ដែល​មាន​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និង​ថៃ។ ក្រោយ​មក​ប្រទេស​ប៊្រុយណេ​ដារូសាឡឹម​បាន​ចូលរួម​នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ​១៩៩៥ ប្រទេសឡាវ និង​ប្រទេស​ភូមា នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​១៩៩៧ និង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែល​ធ្វើ​ឲ្យ​មាន​ថ្ងៃ​នេះកើត​ឡើង​ជា​សហគមន៍​អាស៊ាន ដែល​ជា​អង្គការ​អន្តរ​រដ្ឋាភិបាល​មួយ​ក្នុង​តំបន់ ដែល​ត្រូវ​បាន​កំណត់​ឡើង​ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច នយោបាយ និង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​ទាំង១០​របស់​ខ្លួន។ ដូចនេះ អាស៊ាន​ត្រូវ​បាន​កសាង​ឡើង​ដោយ​ឈរ​លើ​សរសរស្តម្ភ​ទាំង​​បី​គឺ៖ សហគមន៍​សន្តិសុខ​នយោបាយ​អាស៊ាន (APSC) សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) និង​សហគមន៍​សង្គម​វប្បធ៌ម​អាស៊ាន (ASCC)។

0.000 SRY$0.00
SmartVey

Comments