Angkor Wat
ប្រាសាទអង្គរវត្ត គឺជាប្រាសាទធំបំផុត និងល្បីល្បាញបំផុតនៅក្នុងប្រទេស កម្ពុជា។ ប្រាសាទនេះស្ថិតនៅខេត្ត សៀមរាប ហើយត្រូវបានកសាងឡើងនៅសតវត្សទី១២ ដោយព្រះបាទ សូរ្យវរ្ម័នទី2 ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងសាសនាហិណ្ឌូ។
អង្គរវត្តមានស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យ មានប៉មប្រាំកណ្ដាល ដែលតំណាងឱ្យភ្នំព្រះសុមេរុ។ ជុំវិញប្រាសាទមានគូទឹកធំ និងជញ្ជាំងថ្មដ៏រឹងមាំ។ លើជញ្ជាំងប្រាសាទមានចម្លាក់បាស្រ្តែលីហ្វ (Bas-relief) បង្ហាញពីរឿងព្រេង សង្គ្រាម និងជីវិតរស់នៅសម័យបុរាណ។
ប្រាសាទអង្គរវត្តត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកដោយ UNESCO នៅឆ្នាំ១៩៩២ ហើយក្លាយជានិមិត្តរូបជាតិខ្មែរ ដែលមាននៅលើទង់ជាតិកម្ពុជា។
អង្គរវត្តជាទីទាក់ទាញភ្ញៀវទេសចរជាច្រើនពីទូទាំងពិភពលោក ជាពិសេសពេលថ្ងៃរះ ដែលទេសភាពស្រស់ស្អាតខ្លាំង។




Comments