ការថែទាំសុខភាពគឺជារឿងដ៏សំខាន់មួយដែលយើងគ្រប់គ្នាត្រូវធ្វើ។សព្វថ្ងៃនេះ មានអត្រាអ្នកកើតជំងឺទឹកនោមផ្អែមរៀងច្រើនដូច្នេះដើម្បីកាត់បន្ថយជាត់ផ្អែមឬ ការពារជំងឺទឹកនោមផ្អែម យើងគួរធ្វើចំណុចតូចៗទាំងនេះ ៖
_ ចៀសវាង ការ ញ៉ាំ ច្រើន ពេក នៅ ពេល អាហារ ណាមួយ នឹង នាំ ឱ្យ មាន ជាតិ ស្ករ ក្នុង ឈាម ឡើង ខ្ពស់ ។
_ រក្សាទម្ងន់ខ្លួនអោយមានស្ថេរភាព
_កំណត់បរិមាណអាហារដែលមានជាតិកាបូអ៊ីដ្រាត រួមមាន អង្ករ នំប៉័ង ស្ប៉ាហ្គេតទី ពោត ដំឡូង ផ្លែឈើ និងភេសជ្ជៈកែច្នៃផ្សេងទៀត ហើយគួរទទួលទានអោយមានកម្រិត។
_បើជៀសបានគឺគួរជៀសអោយផុតពីការបរិភាគគ្រឿងស្រវឹងច្រើន និងអាហារដែលមានជាតិស្ករខ្ពស់។
_ហើយក៏គួរតែបូកបញ្ចូលនិងការធ្វើលំហាត់ប្រាណតិចៗជារៀងរាល់ថ្ងៃ។

Comments
Note:នេះគឺជាចំណេះដឹងខ្លះៗដែលខ្ញុំបានដឹង បើសិនជាខ្វះខាតអីសូមជួយកែលម្អផង🙏