តើអ្វីជាក្រុមហ៊ុនហិរញ្ញវត្ថុមិនមែនធនាគារ?
ក្រុមហ៊ុនហិរញ្ញវត្ថុមិនមែនធនាគារ (Nonbank financial companies - NBFCs) ដែលត្រូវបានគេស្គាល់ផងដែរថាជា គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ (nonbank financial institutions - NBFIs) គឺជាអង្គភាពហិរញ្ញវត្ថុដែលផ្តល់សេវាកម្មធនាគារផ្សេងៗ ប៉ុន្តែមិនមានអាជ្ញាប័ណ្ណធនាគារពេញលេញនោះទេ។ ដោយសារតែពួកគេមិនអាចទទួលយកប្រាក់បញ្ញើតាមតម្រូវការបែបប្រពៃណីពីសាធារណជនបាន ក្រុមហ៊ុន NBFCs ដំណើរការនៅក្រៅវិសាលភាពផ្ទាល់របស់និយតករហិរញ្ញវត្ថុធម្មតា ទោះបីជាពួកគេស្ថិតនៅក្រោមការត្រួតពិនិត្យ ដូចជាច្បាប់កំណែទម្រង់ Wall Street និងកិច្ចការពារអ្នកប្រើប្រាស់ Dodd-Frank (Dodd-Frank Wall Street Reform and Consumer Protection Act) ក៏ដោយ។
ឧទាហរណ៍សំខាន់ៗនៃក្រុមហ៊ុនហិរញ្ញវត្ថុមិនមែនធនាគារ (NBFCs) រួមមាន៖
- ធនាគារវិនិយោគ (Investment banks)
- អ្នកផ្តល់កម្ចីទិញផ្ទះ (Mortgage lenders)
- អ្នកអោយខ្ចីពីម្នាក់ទៅម្នាក់ (P2P lenders)



Comments