Serey is utilizing Blockchain technology

Fed ស្ទាក់ស្ទើរក្នុងការកាត់អត្រាការប្រាក់ ខណៈអតិផរណានៅតែខ្ពស់

lihour


មន្រ្តីធនាគារកណ្ដាលសហរដ្ឋអាមេរិក (Federal Reserve) កំពុងបែងចែកជាក្រុមៗក្នុងការពិចារណាថាតើគួរកាត់អត្រាការប្រាក់ម្ដងទៀតនៅខែធ្នូឬអត់។ មួយចំនួនជំរុញឲ្យប្រុងប្រយ័ត្ន ដោយសារអតិផរណាធ្លាក់មិនទៀងទាត់ ខណៈដែលមួយចំនួនផ្សេងទៀតទាមទារឱ្យធ្វើការកាត់បន្ថយ ដើម្បីជំរុញទីផ្សារការងារ។ ភាពមិនច្បាស់លាស់នេះកាន់តែខ្លាំងឡើង ពីព្រោះការបិទរដ្ឋាភិបាលបានធ្វើឱ្យទិន្នន័យសេដ្ឋកិច្ចសំខាន់ៗជាច្រើនមិនអាចប្រើបាន។


ដោយសារកង្វះទិន្នន័យរដ្ឋាភិបាល រួមទាំងរបាយការណ៍ការងាររបស់អាមេរិក មន្រ្តីធនាគារកណ្ដាលត្រូវពឹងផ្អែកលើទិន្នន័យពីឯកជន។ ប្រធានធនាគារកណ្ដាលទីក្រុង Chicago លោក Austan Goolsbee បានលើកឡើងថា នៅពេលដែលទិន្នន័យសេដ្ឋកិច្ចមិនច្បាស់លាស់ គួរតែប្រុងប្រយ័ត្ន និងធ្វើសកម្មភាពយឺតៗ។ ផ្ទុយទៅវិញ អនុប្រធានថ្មី Stephen Miran បានទាមទារឱ្យធ្វើសកម្មភាពលឿន ដោយជឿថា អត្រាការប្រាក់ខ្ពស់ពេកអាចបង្កហានិភ័យដល់ការងារ។


ប្រធានធនាគារកណ្ដាលលោក Jerome Powell បានទទួលស្គាល់ថា មាន“មតិខុសគ្នាយ៉ាងខ្លាំង”នៅក្នុងស្ថាប័ន។ លោកបានបញ្ជាក់ថា ការកាត់អត្រាការប្រាក់នៅខែធ្នូ “មិនមែនជារឿងច្បាស់លាស់ឡើយ”។ ទោះបីធនាគារកណ្ដាលបានកាត់អត្រាការប្រាក់ពីមុន ដើម្បីគាំទ្រទីផ្សារការងារ ក៏ដោយ អតិផរណានៅតែខ្ពស់ជាងគោលដៅ ២%។ ប្រធានធនាគារកណ្ដាលទីក្រុង Cleveland លោកស្រី Beth Hammack បាននិយាយថា អតិផរណា “កំពុងផ្លាស់ប្តូរទិសដៅខុស” ហើយគួរតែរក្សានយោបាយហិរញ្ញវត្ថុឲ្យតឹងជាបន្ត។


សេដ្ឋកិច្ចសរុបនៅតែមានការលូតលាស់ល្អ ប៉ុន្តែហានិភ័យអតិផរណានៅតែជាបញ្ហា។ មន្រ្តីខ្លះជឿថា ការកាត់អត្រាការប្រាក់លឿនពេកអាចបំផ្លាញកំណើនដែលទើបទទួលបានវិញ។ ទោះយ៉ាងណា មន្រ្តីខ្លះទៀតក៏ជឿថា តម្លៃការងារកើនឡើង និងសម្ពាធទីផ្សារការងារត្រូវការការគាំទ្របន្ថែម ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច។


នៅពេលដែលការប្រជុំធនាគារកណ្ដាលនៅខែធ្នូកាន់តែជិតមកដល់ ស្ថាប័ននេះត្រូវប្រឈមនឹងជម្រើសលំបាករវាងការគាំទ្រកំណើនសេដ្ឋកិច្ច និងការរក្សាតម្លៃឲ្យមានស្ថិរភាព។ ការខ្វះទិន្នន័យ និងមតិផ្ទុយគ្នារបស់មន្រ្តីធនាគារកណ្ដាល បង្កើតភាពមិនច្បាស់លាស់ចំពោះជំហានបន្ទាប់។ ជាមួយនឹងអតិផរណាដែលនៅលើសគោលដៅ ទាំងទីផ្សារហិរញ្ញវត្ថុ និងប្រជាពលរដ្ឋនៅតែរង់ចាំជំហានបន្ទាប់របស់ធនាគារកណ្ដាលអាមេរិក។

Fed Faces Internal Divide Over Rate Cuts Amid Inflation Fears

Federal Reserve officials are increasingly divided over whether to cut interest rates again in December, reflecting rising uncertainty amid persistent inflation and a lack of government data due to an ongoing shutdown. Some policymakers argue for patience, while others push for immediate cuts to prevent job market weakness. This split highlights the growing challenge of balancing inflation control with economic support.


The absence of key economic reports, such as the U.S. jobs report, has left the Fed relying more on private-sector data. This limited visibility has made officials cautious about policy moves. Chicago Fed President Austan Goolsbee warned that without reliable data, it’s safer to “slow down” and avoid premature rate cuts. Meanwhile, new Fed Governor Stephen Miran advocates for faster action, suggesting that maintaining higher rates could unnecessarily harm employment.


Fed Chair Jerome Powell acknowledged these internal disagreements, noting that a December rate cut is “far from a foregone conclusion.” While the Fed reduced rates in recent months to cushion against labor market slowdown, some members now worry that inflation remains above the 2% target and could rise again. Cleveland Fed President Beth Hammack emphasized that inflation trends are “moving in the wrong direction,” signaling reluctance for further easing.


Economic growth remains solid, but inflation risks persist. Hammack and other officials argue that policy should stay tight until inflation clearly returns to target levels. They fear that cutting too soon could undo recent progress. On the other hand, more dovish members argue that labor market risks justify additional cuts to sustain employment and consumer spending.


As the December meeting approaches, the Fed faces a difficult balancing act between supporting growth and keeping prices stable. The lack of consistent data and the wide range of opinions within the central bank make forecasting the next move challenging. With inflation still above target and uncertainty clouding the outlook, investors and households alike remain in suspense over the Fed’s next decision.

0.000 SRY$0.00
SmartVey

Comments