Serey is utilizing Blockchain technology

UBS ជួបវិបត្តិហិរញ្ញវត្ថុថ្មី បាត់បង់ជាងពាក់កណ្តាលពាន់លានដុល្លារ

lihour
ដោយ Finance 4U | ថ្ងៃទី 10 តុលា 2025 | ០៣:២៣ ល្ងាច EDT


ធនាគារ UBS ដែលជាធនាគារធំបំផុតនៅប្រទេសស្វីស បានបង្ហាញថា មូលនិធិវិនិយោគមួយរបស់ខ្លួនកំពុងប្រឈមនឹងការបាត់បង់ជាង ៥០០លានដុល្លារ អាមេរិក បន្ទាប់ពីក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តមួយឈ្មោះ First Brands បានដួលរលំ។ ប្រហែល ៣០% នៃទុនវិនិយោគសរុបរបស់មូលនិធិនេះ ត្រូវបានភ្ជាប់ជាផ្ទាល់ ឬដោយប្រយោលទៅកាន់ក្រុមហ៊ុននោះ។


ការដួលរលំរបស់ក្រុមហ៊ុន First Brands បានបង្កើតការភ្ញាក់ផ្អើលនៅក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ ពីព្រោះវាបង្ហាញពី ហានិភ័យនៃការឆ្លងឥទ្ធិពល (spillover risk) នៅក្នុងទីផ្សារឥណទានឯកជន។ អ្នកវិភាគជាច្រើនបានព្រមានថា ករណីនេះអាចជាសញ្ញាដំបូងនៃបញ្ហាធំជាង ដែលកំពុងស្ថិតនៅក្រោមផ្ទៃស្ងប់ស្ងាត់នៃទីផ្សារឥណទាន។


អ្នកជំនាញបានណែនាំថា ស្ថាប័នហិរញ្ញវត្ថុគួរត្រូវតែពង្រឹងការគ្រប់គ្រងហានិភ័យ និងធ្វើឲ្យការបង្ហាញព័ត៌មានអំពីទុនវិនិយោគមានតម្លាភាពកាន់តែច្បាស់។ ករណីនេះអាចក្លាយជាអំណះអំណាងដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុសកល ដើម្បីពិចារណាថ្មីលើរបៀបគ្រប់គ្រងទុន និងការវិនិយោគក្នុងឥណទានឯកជន។

UBS Faces New Financial Crisis, Losing Over Half a Billion Dollars

UBS, Switzerland’s largest bank, has disclosed that one of its investment funds is facing losses exceeding $500 million following the collapse of the auto-parts manufacturer First Brands. Approximately 30% of the fund’s portfolio was directly or indirectly tied to the failed company, resulting in significant financial exposure.


The fall of First Brands has sent shockwaves through global financial circles, highlighting the spillover risk in the private credit market. Analysts warn that this may be the first visible sign of deeper vulnerabilities lurking beneath the surface of private lending and leveraged investments.


Experts are urging financial institutions to strengthen risk management practices and increase transparency in their investment disclosures. This case could serve as a wake-up call for the global finance industry to reassess how private credit exposure is managed and reported.

0.000 SRY$0.00
SmartVey

Comments