
កម្ពុជា ចេញអនុវត្តន៍ គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ឆ្នាំ ២០២៣–២០២៨ 🇰🇭💰
កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសចេញផ្សាយ គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ ២០២៣–២០២៨ ដោយមានគោលបំណងជំរុញការអភិវឌ្ឍវិស័យ Fintech និងលើកកម្ពស់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ពិធីបើកចេញផ្សាយនេះ បានប្រព្រឹត្តទៅនៅភ្នំពេញ ដឹកនាំដោយឯកឧត្ដម អូន ព័ន្ធមន្នីរដ្ឋ, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការចូលរួមពីមន្ត្រីរាជការ អង្គភាពជាតិ អ្នកតំណាងធនាគារ ក្រុមហ៊ុនឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើន។
គោលនយោបាយនេះ នឹងជួយលើកកម្ពស់ការច្នៃប្រឌិតផ្នែកហិរញ្ញវត្ថុឌីជីថល បង្កើនប្រព័ន្ធច្បាប់ និងលើកទឹកចិត្តឱ្យមានការសហការរវាងភាគីទាំងអស់។
តាមរបាយការណ៍ឆ្នាំ ២០២២ របស់ ធនាគារជាតិនៃកម្ពុជា (NBC) ចំនួនគណនី e-wallet បានកើនដល់ ១៩.៥លានគណនី និងមានប្រតិបត្តិការរហូតដល់ ១ពាន់លានប្រតិបត្តិការ សរុបប្រមាណជា ២៧២.៨ពាន់លានដុល្លារ — ប្រហែល៩ដងនៃផលិតផលក្នុងស្រុកសរុប (GDP)។
អភិបាលធនាគារជាតិ ឯកឧត្ដម ជា សេរី បាននិយាយថា បច្ចេកវិទ្យាហិរញ្ញវត្ថុបានផ្លាស់ប្តូរប្រព័ន្ធធនាគារកម្ពុជាឲ្យទាន់សម័យ និងជួយអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលយ៉ាងឆាប់រហ័ស។
Cambodia Launches Fintech Policy 2023–2028 🇰🇭💡
Cambodia has officially launched the Financial Technology Development Policy 2023–2028, aimed at accelerating the Kingdom’s fintech growth and driving its digital economy.
The policy was unveiled in Phnom Penh by Aun Pornmoniroth, Minister of Economy and Finance, with participation from government officials, regulators, banks, insurers, and private sector representatives.
The initiative focuses on boosting digital finance innovation, strengthening regulatory frameworks, and encouraging collaboration across sectors.
Recent data from the National Bank of Cambodia (NBC) shows a surge in digital payments — 19.5 million e-wallet accounts and $272.8 billion in transactions (9× Cambodia’s GDP).
NBC Governor Chea Serey highlighted that fintech is transforming Cambodia’s banking and payment systems, paving the way for a more inclusive digital economy.


Comments