ប្រធានាធិបតី Trump ចុះហត្ថលេខា ឲ្យ TikTok ត្រូវបានគ្រប់គ្រងក្រោមកម្មសិទ្ធិអាមេរិក
ដោយ Finance 4U | ថ្ងៃទី 29 ខែកញ្ញា 2025 | ០៨:២៤ ល្ងាច EDT

ប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិថ្មី ដើម្បីនាំយកប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមវិនិយោគិនអាមេរិក។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីបញ្ចៀសការហាមឃាត់លើកម្មវិធីវីដេអូខ្លីដ៏ពេញនិយមដែលមានប្រភពពីចិន។
ក្រុមវិនិយោគិនអាមេរិកដែលនឹងទទួលខុសត្រូវក្នុងការគ្រប់គ្រង TikTok រួមមានមហាសេដ្ឋី Rupert Murdoch, នាយកប្រតិបត្តិ Dell Technologies លោក Michael Dell និងលោក Larry Ellison មកពី Oracle។ អនុប្រធាន JD Vance បញ្ជាក់ថាព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះ នឹងត្រូវបានផ្សព្វផ្សាយបន្ថែមនៅសប្តាហ៍ក្រោយ។
TikTok ដែលមានប្រើប្រាស់ប្រហែល 170 លាននាក់នៅសហរដ្ឋអាមេរិក តែងតែជាបញ្ហាដែលមន្ត្រីអាមេរិកព្រួយបារម្ភថាទីក្រុងប៉េកាំងអាចប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់ ឬជាមធ្យោបាយផ្សព្វផ្សាយការឃោសនា។ ដើម្បីដោះស្រាយកង្វល់នេះ ម្ចាស់ TikTok (ByteDance) នឹងផ្តល់សិទ្ធិក្នុងការប្រើប្រាស់ និងបណ្តុះបណ្តាលក្បួនដោះស្រាយ TikTok (algorithm) នៅលើម៉ាស៊ីនមេក្នុងសហរដ្ឋអាមេរិក។
ក្រោមគម្រោងថ្មីនេះ សម្ព័ន្ធវិនិយោគិនអាមេរិកនឹងកាន់កាប់ប្រហែល 80% ខណៈ ByteDance នៅតែរក្សាភាគហ៊ុននៅសល់។ ការរៀបចំថ្មីនេះមានគោលបំណងអនុវត្តតាមច្បាប់សន្តិសុខជាតិដែលបានអនុម័តនៅឆ្នាំ 2024 ដែលទាមទារឲ្យប្រតិបត្តិការរបស់កម្មវិធីបណ្ដាញសង្គមបរទេស ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិក។
មន្ត្រីបានបញ្ជាក់ថា អ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក មិនចាំបាច់ធ្វើការទាញយកកម្មវិធីថ្មីឡើយ។
President Trump Signs Order to Bring TikTok Under US Ownership
U.S. President Donald Trump has signed an executive order to bring TikTok’s American operations under U.S. ownership, avoiding a nationwide ban. The new U.S.-led consortium includes Rupert Murdoch, Dell Technologies CEO Michael Dell, and Oracle’s Larry Ellison. ByteDance will license TikTok’s algorithm to the consortium, which will manage and retrain it on U.S. servers. American investors will hold around 80% of the new entity, ensuring compliance with the 2024 national security law. TikTok’s 170 million U.S. users are not expected to download a new app.


Comments