Serey is utilizing Blockchain technology

ក្រុមហ៊ុន Ripple ទទួលបានតម្លៃប្រមាណ ៤០ ពាន់លានដុល្លារបន្ទាប់ពីប្រមូលមូលធនថ្មី ៥០០ លានដុល្លារ

lihour

ក្រុមហ៊ុនហិរញ្ញបច្ចេក (Fintech) Ripple ដែលមានឈ្មោះល្បីក្នុងការប្រើប្រាស់បច្ចេកវិទ្យា​ប្លុកឆេនសម្រាប់ប្រព័ន្ធទូទាត់ និងជាម្ចាស់រូបិយប័ណ្ណឌីជីថល XRP បានប្រមូលមូលធនថ្មីចំនួន ៥០០ លានដុល្លារ ដែលធ្វើឲ្យតម្លៃក្រុមហ៊ុនឡើងដល់ប្រមាណ ៤០ ពាន់លានដុល្លារ។


ការប្រមូលមូលធននេះ ត្រូវបានដឹកនាំដោយវិនិយោគិនធំៗដូចជា Fortress Investment Group, Citadel Securities, Pantera Capital, Galaxy Digital, Brevan Howard, និង Marshall Wace។ ការវិនិយោគថ្មីនេះនឹងជួយ Ripple បន្តពង្រីកសេវាកម្ម និងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយដៃគូហិរញ្ញវត្ថុសំខាន់ៗ។


Ripple ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយមានគោលបំណងបំលែងប្រព័ន្ធទូទាត់ឆ្លងប្រទេសតាមប្លុកឆេន។ បច្ចុប្បន្ន ក្រុមហ៊ុនបានពង្រីកសកម្មភាពទៅកាន់វិស័យ ការផ្ទុកទ្រព្យឌីជីថល, សេវាប្រូកឺរ, និង ការគ្រប់គ្រងមូលនិធិគ្រុមហ៊ុន។


ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ Ripple បានទិញសហគ្រាសចំនួន ៦ រួមទាំងវេទិកា stablecoin សម្រាប់សហគ្រាសឈ្មោះ Rail និងបានបើកដំណើរការរូបិយប័ណ្ណ stablecoin ដុល្លារ​អាមេរិក (USD-backed stablecoin) ផ្ទាល់ខ្លួនផងដែរ។


ការរីកចម្រើននេះកើតឡើងនៅពេលដែលបរិយាកាសច្បាប់គ្រីបតូនៅសហរដ្ឋអាមេរិកកំពុងក្លាយជាអំណោយផលជាងមុន បន្ទាប់ពី ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ត្រូវបានជាប់ឆ្នោតឡើងវិញ និងការអនុម័តច្បាប់ GENIUS Act ដែលគ្រប់គ្រង stablecoin។


ទោះបីជាតម្លៃទីផ្សារគ្រីបតូមានភាពរំខាន ដោយ Bitcoin បានធ្លាក់ក្រោម ១០០,០០០ ដុល្លារ ក៏ដោយ ការបន្តពង្រីករបស់ Ripple បង្ហាញពីការជឿជាក់របស់វិនិយោគិនស្ថាប័នចំពោះអនាគតនៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលដំណើរការដោយប្លុកឆេន។

Fintech Ripple gets $40 billion valuation after $500 million funding 

Ripple, the digital asset and blockchain infrastructure firm behind the cryptocurrency XRP, has raised $500 million in new funding pushing its valuation to $40 billion.


The round was led by major institutional investors, including Fortress Investment Group, Citadel Securities, Pantera Capital, Galaxy Digital, Brevan Howard, and Marshall Wace. Ripple said the move strengthens strategic ties with top financial partners as the company continues a “record year of growth.”


Expanding Beyond Payments

Originally founded in 2012 to revolutionize cross-border payments through blockchain technology, Ripple has since diversified its business model. The company now operates across crypto asset custody, prime brokerage, and corporate treasury management.


In the past two years alone, Ripple has completed six acquisitions, including the purchase of Rail, an enterprise-focused stablecoin platform. The company also launched its own U.S. dollar–backed stablecoin, expanding its reach into the broader digital payments and asset management ecosystem.


Favorable U.S. Crypto Environment

Ripple’s fundraising follows what many in the industry see as a more crypto-friendly U.S. regulatory climate, fueled by the election of President Donald Trump and the passage of the GENIUS Act, a landmark law governing stablecoins.


Despite recent market volatility with Bitcoin dipping below $100,000 for the first time since June Ripple’s continued expansion underscores institutional confidence in blockchain-driven financial infrastructure. 

0.000 SRY$0.00
SmartVey

Comments