Serey is utilizing Blockchain technology

​ផលប៉ះពាល់នៃការគេងយប់ជ្រៅចំពោះសុខភាព

K

​ការគេងគ្រប់គ្រាន់គឺជាកត្តាចាំបាច់បំផុតសម្រាប់រាងកាយ។ ប៉ុន្តែ មនុស្សជាច្រើននាពេលបច្ចុប្បន្ន តែងតែមានទម្លាប់គេងយប់ជ្រៅ ដែលវាអាចផ្ដល់ផលអាក្រក់ជាច្រើនដូចជា៖

​១. ប៉ះពាល់ដល់ខួរក្បាល និងការចងចាំ: វាធ្វើឱ្យយើងពិបាកផ្ដោតអារម្មណ៍ ឆាប់ភ្លេចច្រើន និងមានអារម្មណ៍ស្រពេចស្រពិលនៅពេលព្រឹក។

២. ធ្វើឱ្យសម្រស់ឆាប់ចាស់: វានាំឱ្យកើតមានរង្វង់ភ្នែកខ្មៅ មុខស្លេកស្លាំង និងបង្កឱ្យមានភាពជ្រីវជ្រួញមុនអាយុ។

​៣. ចុះខ្សោយប្រព័ន្ធការពាររាងកាយ: អ្នកដែលចូលចិត្តគេងយប់ជ្រៅ ងាយនឹងកើតជំងឺផ្ដាសាយ ឬឈឺថ្កាត់ផ្សេងៗបានយ៉ាងងាយ។

​៤. ប៉ះពាល់ដល់ផ្លូវចិត្ត: ការសម្រាកមិនស្កប់ស្កល់ គឺជាមូលហេតុចម្បងដែលធ្វើឱ្យយើងឆាប់ខឹង មួរម៉ៅច្រើន និងងាយប្រឈមនឹងជំងឺស្រ្តេស ឬជំងឺបាក់ទឹកចិត្តផងដែរ។

388.680 SRY$0.00
SmartVey

Comments