Serey is utilizing Blockchain technology

ម៉ាស៊ីន AI

បច្ចុប្បន្ន ម៉ាស៊ីន Al អាចរៀន និងបំពេញកិច្ចការនៅល្បឿនពន្លឺ៖

- បច្ចុប្បន្ន Artificial Intelligence (Al) អាចបង្រៀនខ្លួនឯងអំពីរបៀបបំពេញកិច្ចការដោយមិនត្រូវការចក្ខុវិស័យរបស់មនុស្សមកបញ្ជានោះទេ

- ការបំពេញកិច្ចការរបស់ Al គឺមានល្បឿនលឿនខ្លាំង និងថែមទាំងមានប្រសិទ្ធិភាពទៀតផង។ ហើយដំណើរការនេះអាចធ្វើទៅបានដោយសារតែមានប្រព័ន្ធដំណើរការភាគល្អិតពន្លឺពិសេសមួយ

- អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ George Washington បានរកឃើញថា ភាគល្អិតពន្លឺ (ផូតុង) អាចបង្កើនសមត្ថភាព Artificial Intelligence (AI) ឲ្យមានថាមពលខ្លាំង និងមានប្រសិទ្ធិភាពខ្ពស់

- ពួកគេប្រើប្រាស់ពន្លឺជំនួសថាមពលអគ្គិសនីដើម្បីធ្វើការគណនា Algorithm ហើយការប្រើប្រាស់ពន្លឺនេះអាចបង្កើនល្បឿនម៉ាស៊ីន និងធ្វើឲ្យម៉ាស៊ីនមានប្រសិទ្ធិភាពខ្ពស់

- យោងតាមអ្នកស្រាវជ្រាវនិយាយថា AI អាចបង្កើតប្រព័ន្ធសរសៃប្រសាទមួយសម្រាប់បង្រៀនខ្លួនវា និងដើម្បីថតចម្លងមុខងារនៃខួរក្បាលរបស់មនុស្ស

- ប្រព័ន្ធដំណើរការរបស់ AI គឺត្រូវការថាមពលដ៏អស្ចារ្យមួយដើម្បីដោះស្រាយកិច្ចការដែលស្មុគស្មាញ និងកិច្ចការមិនសូវមានប្រសិទ្ធភាព ប៉ុន្តែបច្ចុប្បន្នលទ្ធផលនៃការប្រើប្រាស់ប្រព័ន្ធដំណើរការភាគល្អិតពន្លឺ (ផូតុង) គឺនូវមានកម្រិត

- អ្នកស្រាវជ្រាវក៏បាននិយាយទៀតថា Artificial Intelligence (Al) អាចហ្វឹកហាត់ខ្លួនឯងដើម្បីដោះស្រាយកិច្ចការដែលស្មុគស្មាញដែលរយៈពេលនៃការដោះស្រាយរបស់ពួកវាគឺអាចស្មើនឹងល្បឿនពន្លឺ។

2964.139 SRY$0.00
SmartVey

Comments