Serey is utilizing Blockchain technology

សម្មតិកម្ម Riemann៖ បញ្ហាគណិតវិទ្យាដែលមានរង្វាន់ $1 លានដុល្លារ


សម្មតិកម្ម Riemann ត្រូវបានបង្កើតឡើងដោយគណិតវិទូជនជាតិអាឡឺម៉ង់ Bernhard Riemann ក្នុងឆ្នាំ 1859 ហើយមានអាយុកាលជាង 160 ឆ្នាំមកហើយ។ សម្មតិកម្មនេះត្រូវបានគេស្គាល់ថាមានទម្រង់សាមញ្ញ ប៉ុន្តែជាសម្មតិកម្មមួយក្នុងចំណោមបញ្ហាគណិតវិទ្យាទាំង 7 ដែលពិបាកដោះស្រាយជាងគេបំផុតនាពេលបច្ចុប្បន្ន។ បញ្ហានេះទាក់ទងនឹងការចែកចាយលេខបឋម (Prime Numbers)។


រហូតមកដល់ពេលនេះ មិនទាន់មានជើងខ្លាំងគណិតវិទ្យាណាម្នាក់អាចរកដំណោះស្រាយបញ្ជាក់សម្មតិកម្មនេះបាននៅឡើយទេ។ ដូចនេះ វិទ្យាស្ថាន Clay Mathematics បានចាត់ទុកសម្មតិកម្ម Riemann ជាបញ្ហាមួយក្នុងចំណោម "បញ្ហាប្រាក់រង្វាន់សហសវត្សរ៍" (Millennium Prize Problems) ទាំង 7 របស់ខ្លួន។


ដើម្បីលើកទឹកចិត្តដល់ការស្រាវជ្រាវ វិទ្យាស្ថាន Clay Mathematics បានផ្ដល់រង្វាន់ទឹកប្រាក់ចំនួន $1,000,000 (មួយលានដុល្លារ) សម្រាប់អ្នកណាដែលអាចរកឃើញដំណោះស្រាយត្រឹមត្រូវ និងទទួលស្គាល់ចំពោះសម្មតិកម្មនេះ។ រាល់បញ្ហានីមួយៗក្នុងចំណោមបញ្ហា Millennium ទាំង 7 គឺមានរង្វាន់ $1 លានដុល្លារដូចគ្នា។

Riemann Hypothesis: A Mathematical Problem with a $1 Million Prize

The Riemann Hypothesis was formulated by German mathematician Bernhard Riemann in 1859 and is over 160 years old. It is known for its simple form, but it is one of the seven most difficult mathematical problems to solve today. It concerns the distribution of prime numbers.


To date, no mathematician has been able to find a solution to this conjecture. Therefore, the Clay Mathematics Institute has designated the Riemann Hypothesis as one of its seven "Millennium Prize Problems".


To encourage research, the Clay Mathematics Institute has offered a $1,000,000 (one million dollars) prize to anyone who can find the correct solution and acknowledge the conjecture. Each of the seven Millennium Problems carries a $1 million prize.

0.000 SRY$0.00
SmartVey

Comments