រូបភាពនេះបង្ហាញពីបិតារូបវិទ្យាដ៏ល្បីល្បាញពីររូបគឺ លោក Albert Einstein និង លោក Niels Bohr ដែលកំពុងជជែកគ្នាអំពីប្រធានបទវិទ្យាសាស្ត្រសំខាន់ៗនៅផ្ទះរបស់លោក Paul Ehrenfest ក្នុងឆ្នាំ 1925។ ការជជែកវែកញែករវាងអ្នកទាំងពីរ ត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏មានឥទ្ធិពលបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍរូបវិទ្យាកង់ទីច (Quantum Physics)។
ទោះបីជាខ្លឹមសារ និង មេរៀនសំខាន់ៗជាច្រើននៃរូបវិទ្យាកង់ទីចដែលពិភពលោកទទួលស្គាល់សព្វថ្ងៃនេះ គឺបានមកពីលោក Niels Bohr ក៏ដោយ ក៏លោក Albert Einstein នៅតែល្បីល្បាញជាងគេ ដោយសារតែលោកមានទ្រឹស្ដីល្បីៗដូចជា ទ្រឹស្ដីធៀបភាព (Theory of Relativity) និងរូបមន្តដ៏ល្បីល្បាញស្តីពីទំនាក់ទំនងម៉ាស និង ថាមពល E=mc^2។
Einstein & Bohr: Inside a Legendary Scientific Debate
This image shows two of the great fathers of physics, Albert Einstein and Niels Bohr, discussing important scientific topics at the home of Paul Ehrenfest in 1925. The debate between the two is considered one of the most influential events in the history of the development of quantum physics.
Although many of the key concepts and lessons of quantum physics that the world recognizes today come from Niels Bohr, Albert Einstein is still most famous for his famous theories such as the Theory of Relativity and the famous formula for the relationship between mass and energy, E=mc^2.



Comments