ផ្ទុយទៅវិញនៅឯទីក្រុងតូក្យូ ប្រទេសជប៉ុន បន្ទប់ទឹកសាធារណៈទាំងនេះគឺជាការឆ្លុះបញ្ចាំងពីស្ថាបត្យកម្មនៃភាពសាមញ្ញ ការគោរពអ្នកប្រើប្រាស់ និងការយកចិត្តទុកដាក់បំផុត។ បន្ទប់ទឹកសាធារណៈ នេះត្រូវបានរចនាដោយស្ថាបត្យករល្បីឈ្មោះដូចជា Shigeru Ban, Kengo Kuma, Tadao Ando, Toyo Ito, Sou Fujimoto និងស្ថាបត្យករដ៏ទៃទៀត។ ទីធ្លាទាំងនេះគឺជាកន្លែងសិល្បៈតូចៗនៅកណ្តាលទីក្រុង រួមបញ្ចូលគ្នាជាសួនឧទ្យាន ប៉ុន្តែមានភាពលេចធ្លោក្នុងភាពស្រស់ស្អាតរបស់វា៖ តាំងពីរាងខ្ទម "Walk in the Woods" ធ្វើពីឈើ បន្ទប់ទឹករាងដូចផ្សិត រហូតដល់ជញ្ជាំងកញ្ចក់ដែលប្រែពីថ្លាទៅជាស្រអាប់នៅពេលប្រើប្រាស់។ "បន្ទប់ទឹកសាធារណៈ គឺជាកន្លែងសមភាពនៃមនុស្សគ្រប់រូប - មិនថាអ្នកមាន ឬអ្នកក្រ មនុស្សចាស់ ឬក្មេងនោះទេ មនុស្សគ្រប់រូបគឺជាផ្នែកមួយនៃមនុស្សជាតិ"។ ដោយបានភ្ចាប់ទៅនឹងគំនិតទស្សនៈបែបនេះហើយទើប នៅទីក្រុងតូក្យូស្ថាបត្យករបានប្រែក្លាយបន្ទប់ទឹកសាមញ្ញទៅជាស្នាដៃសិល្បៈតូចៗ។ វាបង្ហាញថាសូម្បីតែកន្លែងធម្មតាបំផុតក៏ត្រូវបានការរចនាប្រកបដោយការយកចិត្តទុកដាក់ដែរ។ ចុះបើរាជធានីភ្នំពេញវិញ អាចធ្វើដូចគ្នាចំពោះបន្ទប់ទឹកតាមទីសាធារណៈរបស់យើងបានដែរ ឬទេ?
4 votes
0 downvote

Comments