Serey is utilizing Blockchain technology

ពោត​លីង ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ

anariya

       អ្នក​គួរតែ​ដឹងថា ពោត​លីង គឺជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ផ្ទុក​ទៅ​ដោយ​សារធាតុ Endosperm, Germ និង Bran​។ សារធាតុ​ទាំងនេះ​ក៏​ស្រដៀង​គ្នា​នឹង​បាយ និង​នំ​បុ័ង​ដែរ​។


​​​​​​​​ ​​  ​ពោត​លីង គឺជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​បែប​ធម្មជាតិ​មក ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​គ្រប់​ប្រភេទ ជាតិ​រ៉ែ វីតាមីន B កំ​ផ្លិច និង​វីតាមីន E ផងដែរ​។ បើ​យើង​និយាយ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​វិញ អោយតែ​អាហា​រណា​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ វា​នឹង​ជួយ​ថែរក្សា​ការ​ធ្វើ​ចលនា​របស់​ពោះវៀន និង​ការពារ​កុំអោយ​កើត​ជំងឺ​ទល់លាមក​បាន​ទៀតផង​។ជាតិ​សរសៃ​មាន​នាទី​ភ្ញោ​ចការ​ធ្វើ​ចលនា​របស់​សាច់ដុំ​រលោង​ក្នុង​ផ្លូវ​រំលាយ​អាហារ និង​ជម្រុញ​អោយ​មាន​ការបញ្ចេញ​រស​រំលាយ​អាហារ ដែល​ជាហេតុ​នាំ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​ទាំងមូល​មាន​សុខភាព​ល្អ​៕

704.207 SRY$0.00
SmartVey

Comments