កម្ពស់ របស់ កូន គឺ សំខាន់ ណាស់ ព្រោះ បើ គេ មិន ខ្ពស់ នោះ វា នឹងធ្វើ ឲ្យ សម្រស់ របស់គេ ធ្លាក់ចុះ ជួយ កាល ថែមទាំង អាច ឲ្យ អ្នកដទៃ សើចចំអក ទៀតផង ដូចនេះ តើ មា នក ត្ត អ្វីខ្លះ ដែល អាច ប៉ះពាល់ ដល់ ការ លូត កម្ពស់ របស់ កូន?បើ អ្នកដឹង ហើយ អ្នក គួរតែ ចៀសវាង កុំ ប្រព្រឹត្ត ឲ្យ សោះ។
1. ការខ្វះ សារធាតុចិញ្ចឹម និង វីតាមីនផ្សេងៗនឹងធ្វើ ឲ្យ កូន មិន ខ្ពស់ ដូចនេះ អ្នក ត្រូវតែ ឲ្យ កូន បរិភោគ គ្រប់គ្រាន់ ទើប វា មិន ប៉ះពាល់ ដល់ ការលូតលាស់ របស់ កូន ជាពិសេស អាហារ ដែលមាន សារធាតុចិញ្ចឹមផ្សេងៗ អ្នក ត្រូវតែ ឲ្យ គេ បរិភោគ ឲ្យ បាន ច្រើន ជាងនេះទៅទៀត អ្នក ត្រូវតែ ឲ្យ កូន ផឹក ទឹកដោះគោ ឲ្យ ច្រើន ទើប វា អាចធ្វើ ឲ្យ ឆ្អឹង របស់ កូន លូតលាស់ បានល្អ។
2. អាយុ របស់ អ្នក ក៏ ជា កត្តា ដែល អាច ប៉ះពាល់ ដល់ កម្ពស់ របស់ កូន ដែរ បើ អ្នកមាន អាយុ រាង ច្រើន ទើប កើតកូន នោះ វា អាច ប៉ះពាល់ ដល់ ការលូតលាស់ របស់ កូន បាន ម្យ៉ាងទៀត បើ អ្នក ប្រើ ខួរក្បាល ច្រើន ធ្វើការ ហើយ មាន ភាព នឿយហត់ ច្រើន នោះ វា ក៏ ប៉ះពាល់ ដូចគ្នា។
3. ការចូល គេង យប់ ជ្រៅ របស់ កូន នឹង អាច ប៉ះពាល់ ដល់ កម្ពស់ របស់ គេ ដូចនេះ អ្នក មិនត្រូវ ឲ្យ កូន ចូល គេង យប់ ជ្រៅ ទេ អ្នក ត្រូវតែ លួង ឲ្យ គេ ចូល គេង ពី ព្រលឹម ទើប ល្អ ចំពោះ សុខភាព កូន។
4. ការ មិនបាន ទទួលបាន ភាពកក់ក្តៅ ពី អ្នក ឬ ក្តី ស្រលាញ់ ពី អ្នក នឹងធ្វើ ឲ្យ កូន លូត កម្ពស់ មិនបាន ល្អ ដោយសារតែ សំពាធ ផ្លូវចិត្ត របស់ កូន ដោយ គិតថា អ្នក មិន ស្រលាញ់ គេ ហើយ មិន ទុក គេ ជា មនុស្ស សំខាន់ ដូចនេះ យូរ ទៅ គេ នឹងមាន កម្ពស់ ទាប ជា មិនខានឡើយ។
5. ជួនកាល ក៏ មកពី កត្តា តណ ពូជ ដែរ បើ អ្នក និង ប្តី អ្នកទាប នោះ កូន កើតមក ក៏មាន កម្ពស់ មិនសូវ ខ្ពស់ ដែរ។
6. នៅពេលដែល កូន ប្រើ ថ្នាំ ច្រើន ក្រោយ ពេលដែល កើត ចេញមក ដោយមាន ជំងឺផ្សេងៗដែល ត្រូវ ការប្រើ ថ្នាំ ដើម្បី ព្យាបាល កត្តា នេះ ក៏ ជា កត្តា ដែល ធ្វើ ឲ្យ កូន មិនអាច លូត កម្ពស់ បាន ខ្ពស់ ដែរ ដោយសារតែ ជាតិ ថ្នាំ នៅក្នុង ខ្លួន កូន ច្រើនពេក ជាហេតុ ដែល ធ្វើ ឲ្យ ប៉ះពាល់ ដល់ ការលូតលាស់ របស់ កូន ណាស់៕

Comments
អត្ថបទល្អ! តែគួរសរសេរកុំដកឃ្លាញឹកពេក និងគួរបន្ថែមរូបភាពពីក្រោម ឬលើអត្ថបទ!