វិកលចរិកគឺជាពាក្យបច្ចេកទេសវេជ្ជសាស្ត្រដែលគេប្រើសំដៅទៅលើបញ្ហាសុខភាពផ្លូវចិត្តដែលបាន បញ្ឈប់ មនុស្សម្នាក់ពីការគិតគូរច្បាស់លាស់និងមិនអាចបែងចែកបានពី ភាពខុសគ្នារវាងការពិតនិង ការស្រមើរស្រមៃ បានហើយសំដែងចេញជាសកម្មភាពធម្មតាៗ ។ រោគសញ្ញាចម្បងធំៗពីរនៃជំងឺវិកលចរិកមានដូចជា ៖
ការមមើរមមាយ (Hallucination)
វាគឺជាការទទួលដឹងនូវអ្វីមួយដែលមិនមានឡើយនៅក្នុងការពិត ។ ការមមើរមមាយអាចកើតឡើងនៅគ្រប់ញ្ញាណ ទាំងប្រាំរបស់អ្នក ។
• ចក្ខុវិញ្ញាណ ៖ អ្នកដែលមានបញ្ហាវិកលចរិកអាចមើលឃើញពណ៌ និងរូបរាង ឬ មើលឃើញមនុស្ស ឬសត្វដែលមិនមានសោះ។
• សោតវិញ្ញាណ ៖ គេអាចលឺសម្លេងនានាជាច្រើនដូចជា សម្លេងខឹង ឬសម្លេងមិនល្អ ឬជាសម្លេងដែលគេឌឺដងអោយខ្លួន។
• កាយវិញ្ញាណ ៖ ការមមើរមមាយដែលគេជួបញឹកញាប់ គឺមានអារម្មរណ៏ថាមានសត្វល្អិតកំពុងវៀរនៅលើស្បែករបស់គេ។
• ឃានវិញ្ញាណ ៖ ធម្មតា ជាក្លិនចម្លែក ឬក្លិនមិនល្អ។
• ជីវហាវិញ្ញាណ ៖ គេអាចត្អូញត្អែរពីការមានរសជាតិមិនល្អជាប់នៅក្នុងមាត់របស់ពួកគេ។
• មនុស្សម្នាក់ដែលមានជំងឺវិកលចរិកជាញឹកញាប់ជឿថាមានបុគ្គលណាម្នាក់ឬ មនុស្សមួយក្រុមបាន រៀបចំផែនការសម្លាប់ឬធ្វើបាបពួកគេដែលជាហេតុ ធ្វើអោយគេមានឥរិយាបទមិនប្រក្រតី។
• មនុស្ស ខ្លះទៀតដែលមានជំងឺវិកលចរិក អាចគិតថាខ្លួនឯងអស្ចារ្យលើសគេដោយជឿជាក់ថាពួកគេមាន អនុភាពឬអំណាចដ៏អស្ចរ្យណាមួយ ។ ឧទាហរណ៍គេអាចគិតថាពួកគេគឺជាអ្នកគ្រប់គ្រងប្រទេសមួយឬមាន អនុភាពអាចប្រោសមនុស្សដែលស្លាប់ អោយរ ស់ វិញ បាន ។ ការរួម បញ្ចូល គ្នា នៃ រោគ សញ្ញា វិកល ចរិក ទាំងពីរ នេះ ចូលគ្នា អាច បណ្តាល អោយមានការរំខានធ្ងន់ធ្ងរ ទៅ នឹងការទទួលញ្ញាណការគិត អារម្មណ៍ និងអាកប្បកិរិយារបស់អ្នកជំងឺ ៕

Comments