ជំងឺ រលាកសួតភាគច្រើនបំផុត បណ្ដាលមកពី បាក់តេរី និងវីរុសដែល វា អាចចម្លងទៅអ្នកដទៃបានយ៉ាង ងាយ ។ វា ក៏អាចបង្កឡើងដោយ ការដក ដង្ហើមចូលនូវរបស់ អ្វីមួយពីខាងក្រៅហើយនៅក្នុង ករណីដ៏ កម្រមួយចំនួនដែលមកពីការឆ្លងពពួក មេរោគ ផ្សិត ជាធម្មតាមិនអាចចម្លងទៅអ្នក ដទៃបាននោះទេ ។
មូលហេតុ នៃជំងឺរលាកសួតរួមមាន ៖
ពពួក បាក់តេរី
ជំងឺ ឭរលាកសួតគឺជាការរលាក ( ហើម ) ជាលិកានៅក្នុងសួតម្ខាងឬ ទាំងសងខាង ។ ជាទូទៅ វាបណ្តាល មក ពីការបង្ករោគ ។ មូលហេតុ ទូទៅ បំផុតនៃជំងឺរលាកសួតចំពោះមនុស្ស ពេញវ័យ គឺបាក់តេរីដែលមានឈ្មោះ ថា Streptococcus Pneumonia ។ ចំពោះ ប្រភេទផ្សេងទៀតនៃបាក់តេរី ដែលអាចបង្កអោយមាន ជំងឺរលាកសួត អាចរួមមាន ៖
• Haemophilus Influenzae
• Staphylococcus Aureus
• Mycoplasma Pneumoniae ។
ពពួក វីរុស
វីរុសក៏អាច បណ្តាលអោយមាន ជំងឺ រលាកសួតផងដែរហើយ ភាគច្រើន បំផុតគឺ មកពីវីរុស Respiratory Syncytial Virus (RSV) ហើយ ពេលខ្លះមកពីពពួកវីរុស គ្រុនផ្តាសាយ (Influenza type A or B Virus) ។
ពពួក ផ្សិត
នៅក្នុងចក្រភពអង់គ្លេស ជំងឺរលាក សួត ដែលបណ្តាលមកពី ពពួកផ្សិត គឺជា ករណីដ៏ កម្រនៅលើមនុស្សដែលមាន សុខភាពល្អ ធម្មតា ។ Pneumocystic Jirovecii Pneumonia នៅតែជា ផ្សិតដែលនាំមុខគេ ក្នុង ការបង្កជំងឺ រលាកសួត ចំពោះអ្នកដែលមានប្រព័ន្ធ ការពាររាងកាយខ្សោយ ដូចជាអ្នក ដែល បានឆ្លងមេរោគ អេដស៍ ជាដើម ។
ការ ស្រូបសារធាតុណាមួយចូលទៅ ក្នុងសួត
ជំងឺ រលាក សួតក៏អាចបង្កឡើងដោយ ការដកដង្ហើម ស្រូបយកនូវរបស់អ្វី មួយចូលទៅក្នុង សួត ដូចជាបំនែកនៃ អាហារ ឬសារធាតុគ្រោះថ្នាក់មួយ ចំនួនទៀតដូចជា ផ្សែងជាដើម ។ ប្រសិនបើ អ្នកដកដង្ហើមចូលទៅនូវ សារធាតុណាមួយ នាំ អោយឆ្លងពពួក បាក់តេរីនោះ វាក៏អាច នាំអោយមាន ការចម្លងជំងឺផងដែរ ៕

Comments