Serey is utilizing Blockchain technology

ដើមរុក្ខជាតិ វល្លិខ្លូត មានសារៈសំខាន់ ដូចជា

anariya
ដើមរុក្ខជាតិ វល្លិខ្លូត ជារុក្ខជាតិម្យ៉ាង ដែលដុះក្នុងព្រៃ ជាពិសេសតាមមាត់អូរ ជាប្រភេទដើម វារតោងដើមឈើធំំៗ ។ ដើមវល្លិខ្លូត ខ្លះ មានទំហំរហូតធំៗជាង ភ្លៅ មនុស្ស ទៅទៀត។ ១- លក្ខណៈ ដើម រុក្ខជាតិ៖ ជាប្រភេទវល្លិ រឹង តោងឡើងខ្ពស់ពី ១០-១២ ម៉ែត្រ ឬរហូតដល់ ចុងលើនៃដើមឈើដែលវាតោងឡើង ឯមែកដុះចេញពីដើម ដែលមែក និងដើមមានសណ្ឋានជាវល្លិ ថ្នាំងៗ ដូចគ្នា។ ២- ស្លឹក៖ រាងពងក្រពើស្រួចចុង ផ្នែកលើ រលោង រឹងក្រាស់ ពណ៌បៃតងចាស់ ដុះទល់ទងគ្នា តាមថ្នាំង នៃខ្នែង ដែលបែកចេញតាម ថ្នាំងដើម មានសណ្ឋាន ជាធាងស្លឹក មានស្លឹកពី១គូ-២គូ និងពេលទុំមានពណ៌ក្រហម ។ ៣- ផ្កា៖ ផ្កាឈ្មោលដុះជាកួរ ផ្កាញីដុះជាកញ្ចុំ មានចំនួនប្រហែល២០ផ្កា ។ចេញផ្កាពីខែ៦-៨ ។ ៤- ផ្លែខ្លូត៖ ផ្លែពីខែ១០-១២ ជាចង្កោម មានទងខ្លីប្រវែងពី១-៥សម ទទឹងពី១១-១៦មម នៅលើផ្លែមានម្សៅពណ៌ស ពេលទុំពណ៌លឿង និងក្រហមឆ្អៅ ទៅតាមប្រភេទពូជ ឬតំបន់ ដុះ គ្រាប់ធំ ។ ក- ផ្លែខ្ចី÷ ផ្លែខ្លូតខ្ចី ចាស់ អាចបេះ ដុត ឬស្ងោរ យកគ្រាប់ ដើម្បីធ្វើ ម្ហូប ស្នូលនំ និងបង្អែម គ្រប់ប្រភេទបាន ។ ខ- ផ្លែទុំជ្រុះ÷ អាចរើស ឬប្រមូលអោយបានច្រើន យកទៅ ដុត យកគ្រាប់ ដើម្បីធ្វើ ម្ហូប ស្នូលនំ និងបង្អែម គ្រប់ប្រភេទបាន (ផ្លែខ្លូតទមសាកសំបក មាន សង្កៀប ដូចអង្កាមស្រូវ រ មាស់) ។ ៥- កន្លែងដាំដុះ៖ ជាវល្លិដុះខ្លួនឯង តាមព្រៃភ្នំ ។ ប្រមូលផលបានរាល់រដូវ លាង ស្អាត ហាន់ស្តើងហាលអោយក្រៀម ។ ៦- ដើម វល្លិខ្លូត អាចធ្វើជា ឱសថបុរាណ÷ ក- រុក្ខជាតិ វល្លិ ខ្លូត ប្រើជាថ្នាំព្យាបាល ដូចជា÷ - ថ្នាំបំបាត់ការចុកចាប់ ឈឺសន្លាក់ដៃជើង - បន្សាប ពុរ-អាហារ ឬបន្សាបពិសពស់ចិក (ស្លឹកៈ បុកបិទកន្លែងពស់ចិក) ។ - គេក៏ធ្វើថ្នាំព្យាបាលព្រូន - និង ព្យាបាលគ្រុនចាញ់ ផងដែរ ។ - ប្ញសៈ ធ្វើថ្នាំស្ត្រីរដូវមិនទៀង ។ ខ- ផ្នែកប្រើប្រាស់៖ - ប្ញស - និង វល្លិ៍ ។ គ- រសជាតិ៖ មានជាតល្វីង ធាតស្មើ ។ ឃ- កំរិតនិងរបៀបប្រើ៖ ពី១៥-២០ ក្រាម ឬដល់៣០ក្រាម ដាំផឹក ឬត្រាំស្រាផឹក ។ ប្រសិនបើ ធ្វើថ្នាំឈឺសន្លាក់ដៃជើង គេអាចប្រើលាយជាមួយថ្នាំផ្សេងៗទៀតបាន ។ ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ។ ៧- រុក្ខជាតិ វល្លិខ្លូត ក្នុងសិល្បៈខ្មែរ÷ ផ្កា វល្លិខ្លូត ដែលមនុស្សខ្មែរសម័យអង្គរ យកច្នៃ ជាសំភារៈ សិល្បៈតុបតែងលម្អលើនារីអប្សរា។ មកុដអប្សរា នៅប្រាសាទ អង្គរ បង្ហាញពី បញ្ញាញាណដ៏អស្ចារ្យ នៃមហាបុព្វបុរស ខ្មែរ ផ្សារភ្ជាប់ សិល្បះតុបតែងកាយ ជាមួយ និងធម្មជាតិ ។ #ត្រង់ចំណុចនេះ យើងសូមបើកបង្ហាញបន្ថែមអំពី ប្រវត្តិដូនតាខ្មែរ ផ្សារភ្ជាប់ ធម្មជាតិ រុក្ខជាតិ និងបរិស្ថាន ដើម្បីកែច្នៃជាវត្ថុសិល្បិ៍... មិនខុសអំពី ដើមរុក្ខជាតិ ស្លឹករុក្ខជាតិ ផ្ការុក្ខជាតិ ផ្លែរុក្ខជាតិ នានា ដូនតាខ្មែរ គឺជាមនុស្សដែលប្រកបដោយភាពឆ្លាតវ័យ និងមាន ការច្នៃប្រឌិតខ្ពស់ ក្នុងការកែច្នៃ ធម្មជាតិទាំងអស់នោះ ឲ្យទៅទៅជា គ្រឿងលម្អរ ក្បូរក្បាច់រចនា និងជាគ្រឿងតុបតែងកាយ ។ ក្នុងនោះភស្តុតាងជាច្រើនត្រូវបានបង្ហាញ និង ជាសក្ខីកម្មគាំទ្ររ ដល់ការលើកឡើងនេះ។ ការបង្កើតក្បាច់រចនា គឺជារឿងដែលគេស្ងើចសរសើរមួយទៅ ហើយ ប៉ុន្តែការរកធម្មជាតិ និងបរិស្ថានជុំវិញខ្លួនទៅច្នៃចេញជា ក្បូរក្បាច់ គឺជាអ្វីដែលអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិនាសម័យ ទំនើបនេះ ថាមិនលាន់មាត់សរសើរ មិនបាន។ រុក្ខជាតិជាច្រើន ដែលដូនតាខ្មែរបានយកច្នៃចេញជាក្បាច់ចម្លាក់ប្រាសាទ, គ្រឿងអលង្ការ មានជាអាទិ៍÷ - មកុដ, - ក្រវិល, - ខ្សែក - ខ្សែដៃ... និង ក្បាច់សម្រាប់លម្អសម្ភារៈប្រើប្រាស់ជាច្រើនរាប់មិនអស់ផ្សេង ទៀតមានដូចជា÷ - រទេះ, - កាំបិត, - ដាវ, - គ្រឿងបង្គំក្នុងការសាងសង់ ជាដើម...។ ក្រៅអំពីផ្កា÷ - ផ្ការំដួល - ផ្កាចន្ទន៍ - ផ្កាក្រវ៉ាន់ - ផ្កាឈូក - ផ្កាដូង - ផ្កាចារ... មានផ្កាមួយប្រភេទទៀតដែលឃើញមានប្រើ ជាគ្រឿងលម្អ របស់ដូនតាខ្មែរ ដែរនោះ ហើយមិនសូវមានអ្នកស្គាល់នោះទេ ផ្កានោះមានឈ្មោះថា "ផ្កាវល្លិខ្លួត" ។ ផ្កាវល្លិខ្លួត ដុះចេញជារាងថ្នាក់ៗ ដូចថ្នាំងអំពៅ និងមានរូបរាងជាកញ្ចាំៗ លម្អដោយសោភ័ណគួរឲ្យទាក់ទាញ ព្រោះការកាប់បំផ្លាព្រៃឈើ គេ កម្រឃើញវាណាស់នាពេលសព្វថ្ងៃនេះ៕ 
623.183 SRY$0.00
SmartVey

Comments