Serey is utilizing Blockchain technology

បបូរមាត់​ស្ងួត គួរ​លាប​ក្រែ​មមែន​ទេ​?

anariya

        ការ​ស្ងួត​បបូរមាត់ គឺជា​បញ្ហា​កើត​មាន​ជា​ញឹកញាប់​នៅ​រដូវក្តៅ​។ ការរក្សាបាន​នូវ​ភាព​សំណើម​ជាប់​បាន​យូរ គឺជា​រឿង​សំខាន់​ណាស់ ហើយ​អ្នក​ក៏​គួរតែ​មាន​ការយកចិត្ត​ទុកដាក់​អោយបាន​ច្រើន​ផងដែរ       ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ខ្លះៗ​ដើម្បី​ជួយ​បង្ការ​ភាព​ស្ងួត​របស់​បបូរមាត់​ ៖

កុំលិត​បបូរមាត់​

​វា​គឺជា​ទម្លាប់​ដែល​កើតមាន​ជា​ញឹកញាប់​មួយ​ក្នុង​ការលិត​បបូរមាត់​គ្រប់ពេល​។ ដូច្នេះ អ្នក​គួរតែ​ឈប់​ធ្វើ​បែប​នេះ ព្រោះ​វារិត​តែ​ធ្វើ​អោយ​បបូរមាត់​ស្ងួត​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ​។

ប្រើ​ថ្នាំលាប​បបូរមាត់​ដែល​ល្អ​

​យក​ល្អ អ្នក​គួរតែ​ចំណាយលុយ​ទិញ​ថ្នាំ​លា​បបូរមាត់​ដ៏​ល្អ​មួយ​ដែល​អាច​ជួយ​ផ្តល់​សំណើម និង​ភាព​ទន់​ដល់​បបូរមាត់​អ្នក​បាន​។ ពេល​ទិញ អ្នក​គួរតែ​ពិនិត្យ​ទៅលើ​កម្រិត​នៃ​សារធាតុ​ការពារ​ពី​កម្តៅ​ព្រះអាទិត្យ​ផងដែរ​។ បើសិន​ជា​អ្នក​មិន​ចង់​ប្រើ​ផលិតផល​កែ​សម្ផស្ស​ទេនោះ ចូរ​សាកល្បង​ប្រើ​ប្រេង​វ៉ា​សូ​លីន​។ទទួលទាន​ទឹក​អោយបាន​ច្រើន​

​ការ​បង្គ្រប់​ជាតិ​ទឹក គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​រដូវក្តៅ​។ ដូច្នេះ អ្នក​គួរតែ​ទទួលទាន​ទឹក​អោយបាន​យ៉ាងហោច​ណាស់​ពី ២,៥ ទៅ ៣ លីត្រ​ក្នុង​មួយថ្ងៃ​។

ជ្រើសរើស​ផលិតផល​កែ​សម្ផស្ស​ដែល​ផ្តល់​សុខភាព​

​ស្ត្រី​គ្រប់រូប​ចូលចិត្ត​ប្រើប្រាស់​គ្រឿងសំអាង​សម្រាប់​តុបតែង​ខ្លួន​ណាស់​។ ប៉ុន្តែ ពេល​ប្រើ​ផលិតផល​ទាំងនោះ​សម្រាប់​លាប​លើ​បបូរមាត់​នោះ ចូរ​ប្រាកដថា​អ្នក​បាន​ប្រើ​ផលិតផល​ដែល​ផ្តល់​សុខភាព​។

ចៀសវាង​ការប្រើ​ផលិតផល​លាងមុខ​ដែល​គ្រោះថ្នាក់​

​ចូរ​ចៀសវាង​ការប្រើ​ផលិតផល​លាង​សម្អាត​មុខ​ដែល​គ្រោះថ្នាក់​ដល់​សុខភាព​ស្បែក ព្រោះ​វា​ប្រហែលជា​មាន​ហានិភ័យ​ចំពោះ​ស្បែក និង​បបូរមាត់​ជា​ពិសេស​បាន​។ បើសិន​ជា​អ្នក​ប្រើ​វា​សម្រាប់​ព្យាបាល​មុន ឬ​បញ្ហា​ផ្សេងៗ​នោះ ចូរ​ការពារ​បបូរមាត់​អ្នក​ពី​ការប៉ះពាល់​នឹង​ហ្វូម​លាង​មុខផង​៕

666.955 SRY$0.00
SmartVey

Comments