Serey is utilizing Blockchain technology

ផ្លែឈើ ៤ មុខ​បំបាត់​ក្អក​! ជំនួយ​ផ្លូវដង្ហើម និង​បន្សាប​ជាតិពុល​តាម​ធម្មជាតិ​​!

anariya

ការ​ក្អក និង​ស្លេស្ម​គឺជា​បញ្ហា​សុខភាព​ទូទៅ។ ក្រៅពី​ថ្នាំពេទ្យ តើ​អ្នក​ដឹង​ទេ​ថា ផ្លែឈើ​ធម្មជាតិ​ខ្លះ​អាច​ជា​ឱសថ​​​ជួយ​សម្អាត​ផ្លូវដង្ហើម?


យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញពីផ្លែឈើ ៤ មុខ ដែល​មាន​លក្ខណៈសម្បត្តិ​ពិសេស​ជួយ​បំបាត់​អាការៈ​ក្អក​យ៉ាង​មាន​ប្រសិទ្ធភាព៖


១. ម្នាស់៖ រំលាយ​ស្លេស្ម និង​កាត់បន្ថយ​ការ​រលាក


ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​អង់ស៊ីម Bromelain ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​ខ្លាំង។ សារធាតុ​នេះ​ជួយ​បំបែក​ស្លេស្ម​ក្នុង​ផ្លូវដង្ហើម ធ្វើឱ្យ​វា​រាវ​និង​ងាយស្រួល​បណ្តេញ​ចេញ។ ការ​ញ៉ាំ​ម្នាស់​ស្រស់ ឬ​ទឹក​ម្នាស់​ច្របាច់​អាច​ជួយ​បន្ថយ​ការ​រលាក​បំពង់ក​ពី​ការ​ក្អក​រ៉ាំរ៉ៃ។


២. ក្រូចឆ្មារ៖ សម្លាប់​មេរោគ និង​សម្អាត​បំពង់ក


ក្រូចឆ្មា​រមាន​វីតាមីន C និង​អាស៊ីត​ក្រូចឆ្មា​រខ្ពស់ ដែល​ជួយ​កាត់​បន្ថយ​ភាព​ស្អិត​នៃ​ទឹករំអិល។ ផ្លែ​នេះ​ក៏​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ក្នុង​បំពង់ក និង​កាត់បន្ថយ​ការ​រលាក​ផង​ដែរ។ ការ​ទទួលទាន​ទឹក​ក្រូចឆ្មារ​ក្តៅៗ​លាយ​ជាមួយ​ទឹកឃ្មុំ គឺជា​ឱសថ​ធម្មជាតិ​ដ៏​ពេញនិយម​សម្រាប់​បំបាត់​ក្អក និង​ឈឺបំពង់ក។


៣. កន្ទួតព្រៃ៖ ជំនួយ​ភាពស៊ាំ​​


កន្ទួតព្រៃជា​ផ្លែឈើ​ដែល​មាន​វីតាមីន C ច្រើនជាង​ផ្លែក្រូច​ច្រើនដង ហើយ​មាន​សារធាតុ Tannin ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម។ វា​ជួយ​កាត់បន្ថយ​ការ​រលាក និង​បំបាត់​ការ​រមាស់​បំពង់ក។ លើសពីនេះ វា​ជួយ​ជំរុញ​ការ​បញ្ចេញ​ទឹករំអិល និង​សម្អាត​ផ្លូវដង្ហើម ដែល​ល្អ​សម្រាប់​អ្នក​មាន​ក្អក​ស្ងួត។


៤. ផ្លែ​ប៊ឺរី៖ ប្រឆាំង​ការ​រលាក និង​ពង្រឹង​រាងកាយ


ផ្លែ​ប៊ឺរី​ដូចជា ប៊្លូបឺរី រ៉ាបប៊ឺរី និង​ស្ត្របឺរី ផ្ទុក​ទៅ​ដោយ​សារធាតុ Anthocyanins ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​ដ៏​ល្អ​បំផុត។ វា​អាច​ជួយ​បន្ថយ​ការ​រលាក​បំពង់ក និង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ជួយ​ឱ្យ​រាងកាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​ផ្តាសាយ និង​ក្អក។


ចំណាំ៖ ការ​ទទួលទាន​ផ្លែឈើ​ស្រស់ៗ​ទាំងនេះ​ជាប្រចាំ មិន​ត្រឹមតែ​ជួយ​បំបាត់​ការ​ក្អក​ទេ ថែមទាំង​ជួយ​បន្សាប​ជាតិពុល និង​ពង្រឹង​សុខភាព​ផ្លូវដង្ហើម​ទាំងមូល៕

185.919 SRY$0.00
SmartVey

Comments