អង្គែ គឺជាបញ្ហាដែលកំពុងតែកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ហើយយើងដឹងច្បាស់ថា មនុស្សគ្រប់គ្នា កំពុងតែមានភាពធុញទ្រាន់នឹងការប្រើប្រាស់ផលិតផល គីមី និង សាប៊ូកក់សក់ ដែលត្រូវបាន គេ ផ្សាយពាណិជ្ជកម្មខ្លាំងៗថា អាចបំបាត់អាការៈអង្គែ ។ ប៉ុន្តែខាងក្រោមនេះ គឺជាវិធីសាស្ត្របែបធម្មជាតិជាច្រើន ដែល អាច ដោះស្រាយ នឹង បញ្ហា របស់ ស្បែក ក្បាល ដោយសារ តែ អង្គែ បាន ។
ម្សៅទឹកសូដា ចូរធ្វើអោយសក់អ្នកទទឹកហើយយកម្ស៉ៅទឹកសូដាទៅញីនឹង ស្បែកក្បាលអោយបានខ្លាំង បន្តិច ។ ចូរកុំប្រើសាប៊ូកក់សក់អោយសោះ ។ ម្ស៉ៅទឹកសូដាអាចកាត់បន្ថយរោគផ្សិត ដែលអាចធ្វើអោយកើតអង្គែបាន ។
ប្រេងដូង ចូរម៉ាស្សាស្បែកក្បាលអ្នកដោយប្រើប្រេងដូងពី ៣ ទៅ ៥ ស្លាបព្រាបាយហើយ ទុកចោលពេញមួយ យប់ ។ លុះដល់ព្រឹកឡើងទើបលាងសម្អាតប្រេងដូងនោះជាមួយសាប៊ូកក់សក់ ។
ក្រូចឆ្មារ ចូរប្រើទឹកក្រូចឆ្មារពីរស្លាបព្រាបាយទៅម៉ាស្សាលើស្បែកក្បាលនិង លាងសម្អាតវាចេញដោយទឹក ធម្មតា ។ បន្ទាប់មកលាយទឹកក្រូចឆ្មារ មួយស្លាបព្រាកាហ្វេក្នុងទឹកមួយពែងហើយយកមកលាងសម្អាតសក់ ក្រោយពី កក់សក់រួច ។ ចំពោះជាតិអាស៊ីតរបស់ ក្រូចឆ្មារនឹង ជួយផ្តល់តុល្យភាព pH ដល់ស្បែកក្បាល ដើម្បី លុបបំបាត់បញ្ហាអង្គែ ។
ខ្ទឹម ស សមាសធាតុប្រឆាំងនឹង មេរោគផ្សិតរបស់ខ្ទឹមមានលក្ខណៈល្អឥតខ្ចោះ តែម្តងសម្រាប់លុបបំបាត់បញ្ហា អង្គែស្បែកក្បាល ដែលបណ្តាលមកពីបាក់តេរី ។ ចូរម៉ាស្សាស្បែកក្បាលអ្នកជាមួយនឹងកំទិច ខ្ទឹម ស និងទឹកឃ្មុំ មុនពេលលាងសម្អាត ៕

Comments