ទម្លាប់ប្រើប្រាស់ក្រដាសជូតមាត់ ជំនួសឱ្យសំឡីអនាម័យ អាចធ្វើឱ្យផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ស្រ្តី ដោយសារតែក្រដាសជូតមាត់មិនមានអនាម័យដូចជាសំឡីអនាម័យនោះទេ។ ដោយសារគ្មានគោលនយោបាយសុខភាពណាមួយគាំទ្រការប្រើក្រដាសជូតមាត់ ធ្វើជាសំឡីអនាម័យ ដូច្នេះវាជាទម្លាប់អាក្រក់សម្រាប់ស្ត្រីក្នុងការធ្វើបែបនេះ។
អ្នកជំនាញបាននិយាយថា ការអនុវត្តន៍នេះធ្វើឱ្យស្ត្រីប្រឈមនឹងការឆ្លងមេរោគដែលអាចឆ្លងតាមទ្វារមាសហើយចូលទៅក្នុងចរន្តឈាមដោយធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ការប្រើប្រាស់ក្រដាសជូតមាត់អំឡុងពេលមករដូវអាចប៉ះពាល់ដល់សរីរាង្គបន្តពូជដែលអាចនាំឱ្យមានផលវិបាកផ្សេងៗនៅក្នុងជីវិត។
ពេលខ្លះវាអាចជាការបង្ករោគរ៉ាំរ៉ៃដែលអាចមិនផ្តល់រោគសញ្ញាធ្ងន់ធ្ងរ ប៉ុន្តែវាកំពុងបំផ្លាញប្រព័ន្ធបន្តពូជឬផ្លូវទ្វារមាសដោយប្រយោល។ ជម្ងឺមួយក្នុងចំណោមនោះ គឺជម្ងឺរលាកអាងត្រគាក (PID) ដែលស្ត្រីជាច្រើនមិនដឹងថាពួកគេមានជម្ងឺនេះទេ លុះត្រាតែមានបញ្ហានៃភាពគ្មានកូនទើបពួកគេដឹងខ្លួន។
វាក៏អាស្រ័យលើភ្នាក់ងារបង្ករោគដែលចេញមកពីក្រដាសដែរ ដូច្នេះវាជាការសំខាន់ដើម្បីកំណត់ប្រភេទមេរោគដែលត្រូវបានញែកចេញពីក្រដាសជូតមាត់ដែលគេប្រើ។ វាគ្មានអ្វីគួរឆ្ងល់នោះទេ ដែលគេត្រូវផលិតសំឡីអនាម័យមកឱ្យស្រ្តីប្រើប្រាស់ ព្រោះថាក្រដាសជូតមាត់មិនអាចយកទៅប្រើជំនួសបានទេ៕

Comments