១.ញ៉ាំទឹកឲ្យបានច្រើន
ប្រសិនបើចង់ឲ្យឆាប់ជាសះស្បើយពីការឈឺក ត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ព្រោះជាតិទឹកអាចជួយរក្សាសីតុណ្ហភាព ផ្ដល់សំណើមដល់បំពង់ក ថែមទាំងកម្ចាត់ពពួកបាក់តេរីដែលបង្កការរលាកនោះផងដែរ។ ម្យ៉ាងទៀតការរក្សាជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់ ក្នុងអំឡុងពេលដែលយើងកំពុងឈឺគឺជារឿងចំបាច់បំផុត។
២.ខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗ ឬទឹកអំបិល
បន្ទាប់ពីការញ៉ាំទឹកឲ្យគ្រប់គ្រាន ការខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗ ឬ ទឹកអំបិលនោះក៏រួមចំណែកជួយឲ្យឆាប់ជាសះស្បើយពីការឈឺកបានដែរ។ យើងអាចអនុវត្ដវីធីនេះឲ្យបាន ២ដងក្នុងមួយថ្ងៃ ព្រឹកនិង ល្ងាច។ ប៉ុន្ដែសម្រាប់ក្មេង ក្រោម១០ឆ្នាំ មិនគួរសាកល្បងវិធីនេះបានឡើយ។
៣.ញ៉ាំអាហារទន់ៗ គ្មានជាតិកាត់
គួរជ្រើសរើសអាហារញ៉ាំឲ្យបានត្រឹមត្រូវ ពិសេសពពួកអាហារដែលមានលក្ខណៈទន់ៗ ស្រួលរំលាយ ដូចជាផ្លែចេក ល្ហុងទុំ តាសក់ផ្អែម ឪឡឹក នំប៉័ង បាយជ្រាយ ឬបបរជាដើម។ ជៀសវាង ពពួកអាហារហឹរ អាហារកក ភេសជ្ជៈផ្អែមៗ ពពួកជាតិកាហ្វេអ៊ីន និង ពិសេសកុំជក់បារីតែម្ដងប្រសិនជាចង់ឲ្យឆាប់បាត់ឈឺក។

Comments