Serey is utilizing Blockchain technology

រមាស់ស្បែកអាច ដោះស្រាយដោយ ខ្លួនឯងបាន

anariya

អាការ:រមាស់ស្បែកគឺជា រឿងដែលមនុស្សភាគច្រើនពិបាកក្នុងការទ្រាំ និង គ្មានអ្វីដែលអាចជួយបានច្រើនក្រៅពីការអេះនៅកន្លែងដែលរមាស់នោះទេ ។ ការរមាស់ពិតជាផ្នែកមួយនៃយន្តការ ការពាររបស់រាងកាយប្រឆាំង នឹងការ រលាក ប៉ុន្តែប្រសិនបើ អ្នកមានទំលាប់នៃការ អេះ វាអាចបង្កអោយមានភាពមិន ស្រួល កាន់តែច្រើន ។

ខាងក្រោមនេះគឺជាវិធីសាស្ត្រ មួយចំនួន ដែល អ្នកអាចសាកល្បងប្រើប្រាស់ វត្ថុ ធាតុ ដែលមាននៅក្នុងផ្ទះបាយរបស់អ្នក ដើម្បី បំបាត់ អាការៈ រមាស់លើស្បែក បាន ៖

ប្រេងដូង ៖ ប្រេងដូងល្អសម្រាប់ការមាស់ស្បែក ។ មិនថាដោយសារតែ ស្បែកស្ងួតឬ មានសត្វល្អិតខាំ នោះទេ ប្រេងដូង អាចធ្វើការបានយ៉ាងអស្ចារ្យ ។ វិធីដ៏ល្អបំផុតក្នុងការប្រើវា គឺ ជូត ប្រេងដូងតិចតួចដោយផ្ទាល់ ទៅលើ កន្លែងដែលរមាស់ ។ ប្រសិនបើអ្នកមាន ការរមាស់ពេញខ្លួនជាពិសេសក្នុងអំឡុងពេល រដូវរងារ សូមត្រាំខ្លួន នៅក្នុង អាងទឹកក្តៅឧណ្ឌៗបន្ទាប់មក គ្រាន់តែ ជូតខ្លួន អោយស្ងួតហើយ លាបប្រេង ពេញទាំងខ្លួន ។ ប្រេងដូង មាន ប្រសិទ្ធិភាពយ៉ាងខ្លាំងនៅក្នុងជំងឺ ទូទៅ មួយចំនួនដូចជា ដំបៅក្នុងមាត់ ផងដែរ ។



ក្រូចឆ្មារ ៖ សម្បូរទៅដោយ វីតាមីន C ហើយ គឺជាឱសថ ដ៏ល្អបំផុត សម្រាប់ ការរមាស់ស្បែក ។ ប្រេង ដែលមាននៅលើសំបកក្រូចអាចធ្វើអោយអ្នកមានអារម្មណ៍ស្ពឹកហើយ ក៏ល្អផងដែរក្នុងការប្រឆាំងនឹងការរលាក ។ គ្រាន់តែកាត់ក្រូចជាពីរច្របាច់យកទឹកចេញតិចតួចរួចលាប នៅលើកន្លែងរមាស់នោះហើយទុកអោយ ស្ងួតនោះអ្នកនឹងឃើញថាបានធូរស្រាលភ្លាម ។

ប្រទាលកន្ទុយក្រពើ ៖ ជាមួយនឹងការ ផ្តល់សំណើមប្រទាលកន្ទុយក្រពើ គឺជា ផ្នែកមួយនៃភ្នាក់ងារធ្វើអោយ ស្បែករលោងយ៉ាងមានប្រសិទ្ធិភាព បំផុត ។ ពេលដែលអ្នកលាបវានៅលើ កន្លែងរមាស់វាអាចជួយកាត់បន្ថយ ការរលាកស្បែកនៅក្នុងកន្លែងនោះ និង បំបាត់ការមាស់បានរហ័ស ។ គ្រាន់តែបេះស្លឹកពីដើមកាត់ វាតាម បណ្តោយដោយប្រើកាំបិតរួចប្រើ ស្លាបព្រាកោសយកសារធាតុអន្ធឹលៗ នៅខាងក្នុងរួចយកទៅលាបលើ កន្លែងរមាស់ និងទុកវាលើនោះពីរ បី នាទីជាការស្រេច ៕

0.000 SRY$0.00
SmartVey

Comments