Serey is utilizing Blockchain technology

សុខភាពមូលហេតុ ៤ យ៉ាង ធ្វើឲ្យយើងបាត់បង់ចំណង់អាហារពេលព្រឹកលែងសូវឃ្លានដូចមុន

anariya


អាហារពេលព្រឹកគឺជាអាហារសំខាន់ ប៉ុន្តែក៏នៅតែមានមនុស្សមួយចំនួន មិនសូវជាចង់ហូបប៉ុន្មានឡើយ។ មូលហេតុគឺអាចមកពីអារម្មណ៍ នាំឲ្យក្រពះមិនសូវឃ្លានដូច អាហារ ផ្សេង ទៀត ហើយ បែរជា មក ឃ្លាន ពេលល្ងាច ក៏ មាន។

ចំពោះមូលហេតុចម្បងនោះគឺមកពី៖

១ ហូប អាហារ ពេល ល្ងាច ច្រើន ពេក ឬ យប់ ជ្រៅ

ហេតុផល សំខាន់ មួយ ដែល យើងមិនឃ្លាន នៅពេលព្រឹក គឺថាយើងអាចនឹង ញ៉ាំ អាហារពេលល្ងាច ច្រើន ឬ ញ៉ាំ អាហារ សម្រន់ នៅពេលយប់ច្រើន ជ្រុល ទើប បណ្ដាល ឲ្យ មិន សូវ ឃ្លានពេលព្រឹក។

មួយទៀត ប្រសិនបើវាជា របប អាហារ ដែល មាន ជាតិ ខ្លាញ់ ឬប្រូតេអ៊ីនខ្ពស់។ អាហារទាំងនេះ នឹង ជួយ បន្ថយ អារម្មណ៍ ឃ្លាន ហើយ ធ្វើ ឲ្យ យើង មាន អារម្មណ៍ ឆ្អែត ក្នុង រយៈ ពេល យូរ។ ប្រូតេអ៊ីន ក៏ ជួយ សម្រួល កម្រិតអរម៉ូន ដែល គ្រប់គ្រង ភាព ឃ្លាន និង ចំណង់ អាហារ របស់ យើង ផងដែរ។ ខ្លាញ់ ធ្វើ ឲ្យ យើង មាន អារម្មណ៍ ឆ្អែត ហើយ យើង នឹង កាត់បន្ថយ ភាព អត់ឃ្លាន។

២ កម្រិត អ័រម៉ូន ផ្លាស់ប្ដូរ

ការ គេង យប់ៗ អាច បណ្ដាល ឲ្យ មាន ការ ផ្លាស់ប្ដូរ កម្រិត អ័រម៉ូន ជា ច្រើន នៅក្នុងខ្លួន។ លទ្ធផល នេះធ្វើ ឲ្យ ចំណង់ អាហារតិច។ ការសិក្សាបានបង្ហាញ ថា កម្រិត adrenaline មាន ច្រើន ពេលព្រឹក នឹង ជួយ បំបាត់ ចំណង់ អាហារ។ នៅក្នុងផ្នែកផ្សេងទៀត វាជួយ បំបែក កាបូអ៊ីដ្រាត ដែលបាន រក្សា ទុកជា ថាមពល សម្រាប់ រាងកាយ ជំនួស វិញ។

៣ ស្ត្រេស ខ្លាំង

ភាពតានតឹង នៃ អារម្មណ៍ អាច ជះ ឥទ្ធិពល ដល់ភាពឃ្លានរបស់យើង។ បើ យើងគេងមិន លក់ អស់ កម្លាំង ហត់នឿយ និង មាន ជំងឺ ធ្លាក់ទឹកចិត្ត នោះ ពេល យើង ភ្ញាក់ ពី គេង ហើយ យើង តានតឹង ឬ យើង បារម្ភ វា នឹង បន្ថយ ចំណង់ អាហារ (ស្ត្រេស មិន ចង់ ញ៉ាំ) ។

៤ កត្តា សុខភាព ផ្សេងទៀត


រោគ សញ្ញា ទាក់ទង នឹង សុខភាពផ្សេងទៀត អាច ប៉ះពាល់ ដល់ យើង ដូចជា មាន ផ្ទៃពោះ មាន រោគសញ្ញា ទាក់ទង នឹង ជំងឺ ផ្ដាសាយ ជំងឺ រលាក សួត ធ្វើឲ្យ យើង ឃ្លាន តិច។ ធំ ក្លិន មិន ល្អ ក៏ ជា មូលហេតុ ដែល ធ្វើឲ្យ យើង មាន អារម្មណ៍ មិន សូវ ឃ្លានដែរ។ រោគសញ្ញា ខ្លះ អាច មាន អារម្មណ៍ ចង់ ក្អួត មិន ចង់ បាន អាហារ៕

0.000 SRY$0.00
SmartVey

Comments