Serey is utilizing Blockchain technology

ការពារ​សរីរាង្គ​សំខាន់! ខ្ទឹមស​​ជួយបង្ការនិង​បំប៉ន​សុខភាពលំពែង

anariya

ខ្ទឹមស មិន​ត្រឹមតែ​ជា​គ្រឿងទេស​ក្នុង​ផ្ទះបាយ​ទេ ប៉ុន្តែ​វា​ជា​ឱសថ​ធម្មជាតិ​ដ៏​អស្ចារ្យ​ដែល​មាន​ប្រយោជន៍​ពិសេស​ចំពោះ​សុខភាព​លំពែង ​និង​ប្រព័ន្ធ​ភាពស៊ាំ​ទាំងមូល។


យោងតាម​ប្រភពសារព័ត៌មានបរទេស បានឱ្យដឹងថាអ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​ណែនាំ​ពី​អត្ថប្រយោជន៍​នៃ​ខ្ទឹមស​ដូចជា៖


សារធាតុ​ប្រឆាំង​មេរោគ​: ខ្ទឹមស​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​មេរោគ និង​បាក់តេរី​ដ៏​ខ្លាំងក្លា ដែល​ជួយ​ការពារ​រាងកាយ​ពី​ការ​ឆ្លង​ជំងឺ។

ជួយ​ជួសជុល​ជាលិកា៖ ការ​ទទួលទាន​ខ្ទឹមស (ពិសេស​ពេល​ផ្សំ​ជាមួយ​ទឹកឃ្មុំ ឬ​ខ្ទឹមបារាំង) ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ជួយ​ ជួសជុល​ជាលិកា​នៃ​សរីរាង្គ សំខាន់ៗ​រួម​ទាំង​ លំពែង ផង​ដែរ។

គន្លឹះ​សុខភាព៖ ការ​បន្ថែម​ខ្ទឹមស​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក គឺ​ជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ និង​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ការពារ​លំពែង​របស់​អ្នក​ឱ្យ​ដំណើរការ​បាន​ល្អ និង​រក្សា​រាងកាយ​ឱ្យ​មាន​សុខភាព​រឹងមាំ៕

212.479 SRY$0.00
SmartVey

Comments